ព័ត៌មានជាតិ
មន្ត្រីឧទ្យានជាតិជួរភ្នំក្រវាញ ចុះបង្ក្រាប ទីតាំងសន្និធិឈើ ដែលពួកឈ្មួញរកស៊ិឈើខុសច្បាប់ ប្រមូលឈើលាក់ទុក
ខេត្តកំពង់ស្ពឺ ៖ប្រតិបត្តិការក្នុងការពង្រឹងគ្រប់គ្រងធនធានធម្មជាតិនៅខេត្តកំពង់ស្ពឺបានធ្វើឡើងដូចភ្លៀងរលឹម។ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្រុមឧទ្យានុរក្សនៅឧទ្យានជាតិជួរភ្នំក្រវ៉ាញ បានចុះបង្ក្រាបទីតាំងសន្និធិឈើដែលពួកឈ្មួញរកស៊ិឈើខុសច្បាប់ប្រមូលឈើលាក់ទុកជាបន្តបន្ទាប់។
ជាក់ស្ដែង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ លោក ឡុង ស៊ី ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៣នាក់ សហការជាមួយមន្រ្តីឧទ្យានុរក្សដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ចំនួន០២នាក់ បានចុះបង្ក្រាបទីតាំងសនិ្នធិឈើចំនួន០២ទីតាំង៖
ទីតាំងទី១...
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy ព្រមានអាមេរិកថា បើមិនផ្តល់ជំនួយទាន់ពេលទេ លោកនឹងសុំចុះចាញ់រុស្ស៊ីហើយ
អន្តរជាតិ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យបន្តជំនួយយោធាពីលោកខាងលិច សំខាន់សហរដ្ឋអាមេរិក ខណៈដែលការប្រយុទ្ធរបស់ប្រទេសលោកប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីបានឈានចូលដល់ឆ្នាំទី ៣ ដ៏សំខាន់ហើយ ហើយបើអាមេរិកមិនរួសរាន់ក្នុងការផ្តល់ជំនួយឲ្យទាន់ពេលវេលាទេ លោកនឹងសុំចុះចាញ់រុស្ស៊ីហើយ ព្រោះស្ថានភាពសមរភូមិនៅអ៊ុយក្រែនឈានដល់របត់មួយហើយ។
លោ Zelenskyy បាននិយាយទៅកាន់អ្នកសារព័ត៌មានអ៊ុយក្រែន និងបរទេសនៅក្នុងសន្និសីទសារព័ត៌មានរយៈពេលពីរម៉ោងក្នុងរដ្ឋធានី Kyiv កាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីខួបលើកទីពីរនៃការចាប់ផ្តើមនៃការលុកលុយររបស់រុស្ស៊ី។
លោកបានលាតត្រដាងជាលើកដំបូងថាទាហានអ៊ុយក្រែន ៣១.០០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលពីរឆ្នាំ ហើយបានសម្តែងការខកចិត្តចំពោះការពន្យារពេលជំនួយយោធាពីបណ្តាប្រទេសលោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា...
ភ្ជាប់ទំនាក់ទំនងបណ្តាញសង្គម